ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ ២០២៥

រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
នាថ្ងៃព្រឹកសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាល និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម
១.ពិនិត្យ និងអនុម័តបញ្ជីគម្រោងខេត្តជាអាទិភាពដែលប្រើប្រាស់តែថវិកាខេត្តសម្រាប់ឆ្នាំ២០២៦-២០២៨
២.បញ្ហាផ្សេងៗ
៣.មតិបូកសរុបបិទកិច្ចប្រជុំ៕

ព័ត៌មានទាក់ទង